សមរភូមិសុខភាព មិនអាចមើលឃើញ សត្រូវនៅទីណាទេ ប៉ុន្តែសមរភូមិយោធា អាចដឹងពីទីតាំងសត្រូវឈរជើង

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា សមរភូមិសុខភាពសាធារណៈខុសគ្នាឆ្ងាយ ពីសមរភូមិយោធា ដោយសារសមរភូមិសុខភាពសាធារណៈ មិនអាចមើលឃើញសត្រូវបែបណា នៅទីណានោះទេ ក៏ប៉ុន្តែសមរភូមិយោធា គឺអាចដឹងពីទីតាំងសត្រូវឈរជើងបាន ។

ក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២៥ មីនានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចំណុចនេះសបង្ហាញឲ្យឃើញ ពីការលះបង់ខ្ពស់របស់ ក្រុមគ្រូពេទ្យ ។