ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីអន្តោរប្រវេសន៍ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ធ្វើនៅច្រកស៊ីវិល) ព្រមទាំងប្រគល់សម្ភារៈ ប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ មួយចំនួនដល់មន្ត្រីនគរបាល អន្ដោប្រវេសន៍ ។
សម្ភារៈមួយចំនួន សម្រាប់ចែកជូនដល់ មន្ដ្រីនគរបាលអន្ដោប្រវេសន៍រួមមាន៖ ម៉ាស់មុខ ចំនួន២០,០០០ ,ជែលសំលាប់មេរោគ (២៥០ml) ចំនួន៥០០ដប ,ទឹកអាកុល (៥លីត្រ) ចំនួន១០០ប៊ីដុង និងស្រោមដៃ ចំនួន៥,០០០គូ ៕


