Home សង្គម ក្រុមគ្រូពេទ្យជំនាញ ព្យាបាលជំងឺកូវីដ១៩ នឹងមកដល់កម្ពុជា នៅថ្ងៃ២៣ មីនា

ក្រុមគ្រូពេទ្យជំនាញ ព្យាបាលជំងឺកូវីដ១៩ នឹងមកដល់កម្ពុជា នៅថ្ងៃ២៣ មីនា

0

ភ្នំពេញ៖ នៅម៉ោង ៨៖៣០ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ ក្រុមគ្រូពេទ្យជំនាញព្យាបាលជំងឺកូវីត១៩ នៃប្រទេសចិន នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ច្រកវីអាយភី តាមជើងយន្តហោះពិសេស។

នេះជាក្រុមគ្រូពេទ្យជំនួយទី១ របស់ប្រទេសចិនទៅកាន់ប្រទេសអាស៊ាន ខណៈដែលជំងឺកូវីត១៩ កំពុងរាតត្បាតក្នុងតំបន់ និងទូទាំងសកលលោកគួរឲ្យព្រួយបារម្ភ។

ជាមួយគ្នានោះដែរលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃកម្ពុជា នឹងមានវត្តមានក្នុងពិធី បដិសណ្ឋារកិច្ចនៅព្រលានយន្តហោះ ៕

Previous articleរកឃេីញអ្នកឆ្លងកូវីដ១៩ ២ករណីទៀត សរុប ៥៣ករណី ខណៈស្ត្រីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ ជាសះស្បេីយ
Next articleឧកញ៉ា កុក អាន ស្ថាបនិកក្លិបបាល់ទាត់ភ្នំពេញក្រោនឧបត្ថម្ភ​១០ម៉ឺនដុល្លា​រ​ប្រយុទ្ធប្រឆាំងកូវីដ១៩