ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរឲ្យដឹងនៅលើ គេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២១ មីនានេះថា ក្នុងរយៈពេលរាតត្បាត នៃ Coronavirus ក្រសួងព័ត៌មាននឹងមាន ប្រព័ន្ធ Distance Learning តាមផ្កាយរណប និង តាម Apps របស់ក្រសួង នៅពេលដ៏ខ្លីខាងមុខនេះ ដែលអាចអោយសិស្ស និស្សិត សាធារណជន រៀនសូត្រ តាមដានព្រឹត្តការណ៍ តាម Internet, smart phones ឬ តាមទូរទស្សន៍បាន ។