ចិនផ្ដល់ជំនួយ ជាសារធាតុតេស្តរកជំងឺ COVID-19 ចំនួន៣០០០ សម្រាប់ដល់កម្ពុជា

0

ភ្នំពេញ៖ ក្រុមហ៊ុន Wuxi Techstar Technology Co.Ltd និងមន្ទីរពិសោធន៍វេជ្ជសាស្រ្តជីវវិទ្យាម៉ូលេគុលផ្សិតបាតេរី ក្នុងទីក្រុងសៀងហៃ  ប្រទេសចិន  នាថ្ងៃទី១៩ ខែមីនាបានប្រគល់ ប្រអប់សារធាតុតេស្តរកជម្ងឺCOVID-19(Detection Reagent)ចំនួន៣០០០សម្រាប់ ជូនចំពោះក្រសួងសុខាភិបាលកម្ពុជា។

គេហទំព័រហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដោយស្មោះ ជូនចំពោះភាគីចិន ដែលបានផ្តល់ជំនួយដ៏ពិសេសមួយនេះ ហើយលោកមានប្រសាសន៍ថា សារធាតុតេស្តរកជម្ងឺមួយនេះ  វាមានសារៈសំខាន់ជាខ្លាំង ចំពោះកិច្ចប្រយុទ្ធប្រឆាំង ជម្ងឺវីរុស COVID-19នៅ ក្នុងប្រទេសកម្ពុជា។

សូមរំលឹកថា គិតត្រឹមយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល រកឃើញ អ្នកឆ្លងជំងឺ កូវីដ-១៩ (COVID-19) នៅកម្ពុជា កើនដល់ឡើង៤៧នាក់៕