ភ្នំពេញ៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈបានអះអាងថា ពលករខ្មែរដែលធ្វើការ រោងចក្រនៅកូរ៉េ វៀតណាម និងថៃ មានសុវត្ថិ ភាព ល្អ ព្រោះគេមិនបានធ្វើទំនាក់ទំនង ទៅកាន់មជ្ឈដ្ឋាន ខាងក្រៅច្រើន ក្រៅពីមិត្តភក្តិរួមការ ងារ និងអ្នកផ្ទះ។ នេះបើយោងតាមAKP។
លោក ហេង សួរ បានគូសបញ្ជាក់ថា នៅក្នុងប្រទេសថៃ គេមិន បាន បិទរោងចក្រនោះទេ ប៉ុន្តែគេបិទភោជនីយដ្ឋាន ក្លឹបកម្សាន្ដ ឬសាកលវិទ្យាល័យ ដោយ សារអ្នកដែលបម្រើការងារនៅទីនោះ ពួកគាត់ជួបជាមួយអតិថិជនប្លែកៗ បើជានិស្សិត គាត់ ជួប មិត្តភក្តិផ្សេងៗ ហើយពេលចេញពីរៀន គាត់ចេញទៅធ្វើការនៅកន្លែងផ្សេងៗ ដែលធ្វើ ឱ្យគាត់ប្រឈមនឹងហានិភ័យ។
លោកបានថ្លែងថា “ផ្ទុយទៅវិញ រោងចក្រនៅវៀតណាម កូរ៉េ នៅពេលជួបវិបត្តិនឹងជំងឺកូវីដ-១៩នេះ គឺជាមនុស្សដែល មានសុវត្ថិភាពបំផុត។ ដោយសារ គាត់ធ្វើការជាមួយមិត្តភក្តិ សហការរីករបស់គាត់ គាត់មិនមួយមនុស្សចម្លែកទេ ជួបតែមិត្ត ភក្តិរបស់គាត់ ជួបសមាជិកគ្រួសារ ឬអ្នកស្នាក់នៅក្នុង បន្ទាន់ជាមួយគ្នា អីចឹងហានិភ័យអ្នក ទាំង នេះមានតិច បើតាមការវាយតម្លៃ របស់ក្រុមវេជ្ជសាស្ត្រ របស់ថៃ កូរ៉េនិងវៀតណាម”។
លោករដ្ឋលេខាធិការ បានលើកឡើងថា បើគេបិទភោជនីយដ្ឋាន ក្លឹបកម្សាន្ត តែគេ មិនបិទរោងចក្រនោះទេ ដោយសាររោងចក្រ មិនបម្រើសេវា ដល់អតិថិជននោះទេ ពីព្រោះ កម្មករ គាត់ធ្វើការងារ តែជាមួយសហការី ហើយជួបមុខតែគ្រួសារគាត់ទេ ដែលអត់មាន លទ្ធភាពខាងក្រៅណាមកចម្លងគាត់ទេ។ លោកបានបញ្ជាក់បន្ថែមថា កត្ដាទាំងនេះវាជាលក្ខណៈពិសេសដែលក្រុមវេជ្ជសាស្ត្រវាយតម្លៃ ថាតំបន់ណា ដែលមានសុវត្ថិភាពបន្តឱ្យបើក ប៉ុន្តែវិស័យណា ដែលមានហានិភ័យ ជួបជាមួយមនុស្សច្រើន គឺត្រូវតែបិទ។
លោកបានបន្ថែមថា ចំពោះកន្លែងដែលធ្វើការ ជាមួយមនុស្សដដែល គឺរក្សាទុកឱ្យ នៅដដែល ហើយការទុកនោះ គឺដើម្បីរក្សាសុវត្ថិភាព បងប្អូនកម្មករទាំងអស់ ហើយ បើបញ្ឈប់ កម្មករនោះបងប្អូន នឹងធ្វើការទៅកាន់កន្លែងផ្សេងៗ ដែលជាហេតុនាំឱ្យ មានការឆ្លងជំងឺវិញ។
លោក ហេង សួរ ក៏បានថ្លែងបញ្ជាក់ដែរថា ប្រទេសថៃបាន ប្រកាសមិនធ្វើបុណ្យ ចូលឆ្នាំនោះទេ ដោយសារតែថា បើធ្វើហើយឈប់ថ្ងៃចូលឆ្នាំនោះ មនុស្សនឹងធ្វើការចល័ត ពេញប្រទេសថៃ ហើយអ្នកទាំងអស់នោះ អាចមិនមានសុវត្ថិភាព ក្នុងពេល ធ្វើដំណើរទៅស្រុក ដែលអាច នឹងជួបអ្នកធ្វើដំណើរ ដែលមានហានិភ័យ ក្នុងការឆ្លងមេរោគទៅវិញ ៕