ភ្នំពេញ៖ ក្នុងសមយុទ្ធនាគមាសឆ្នាំ ២០២០ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ កងទ័ពនៃកងពលតូចលេខ៧០ បានចូលរួមហ្វឹកហាត់ជាមួយកងទ័ពចិន ដើម្បីធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នា នៅសាលាហ្វឺកហ្វឺន តេជោសែនជុំគីរី ខេត្តកំពត ដែលមានហ្វឹកហ្វឺនទាំងទ្រឹស្តី និងអនុវត្តជាក់ស្តែងនៅលើទីលាន។
គេហទំព័រហ្វសប៊ុក របស់កងពលតូចលេខ៧០ បានលើកឡើងបន្ថែមថា ជាពិសេស លោកគ្រូខាងផ្នែកហ្វឹកហ្វឺន បានជំរុញឲ្យកងទ័ពទាំងអស់ ខិតខំ ប្រឹងប្រែង រៀនសូត្រ ហ្វឹកហ្វឺនដើម្បីពង្រឹងសមត្ថិភាពកងទ័ពទាំងពីរ។
គួរជម្រាបជូនថាប្រតិបត្តិការ សមយុទ្ធនាគមាស លើកទី៤ ឆ្នាំ២០២០ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន កងកម្លាំងកងទ័ពជើងគោក កងទ័ពរំដោះប្រជាជនចិន បានចាប់ផ្តើមពីថ្ងៃទី១៤ ខែមីនា ដល់ ថ្ងៃទី ០១ ខែមេសាឆ្នាំមាន កម្លាំងចូលរួមចំនួន២៦៥នាក់ រួមនឹងយុទ្ធោបករណ៍ និងបរិក្ខារយោធា ដែលរួមមាន យន្តហោះប្រភេទឧត្ថម្ភាកចក្រ កងទ័ពជើងអាកាស MI១៧ ប្រភេទហ្ស៊ែតណាញ (Z9) រថពាសដែក ប៉េអឹម ប៉េ១, រថក្រោះ តេ៥៥, កាំភ្លើងធំធន់ធ្ងន់ ប្រភេទអូសសណ្តោង , កាំភ្លើងត្បាល់១២០មីលី ម៉ែត្រ , ៨២មីលីម៉ែត្រ , ៦០មីលីម៉ែត្រ រួមនឹងសព្វាវុធ ធុនស្រាល មួយចំនួនធំ ថែមទៀត ៕