ភ្នំពេញ៖លោក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានលើកឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ឲ្យដឹងថា ជំងឺ សតិអារម្មណ៍ ផ្អើលតាមគ្នា ឆ្លងលឿនជាង Covid-19 ដោយការលើកឡើងនេះ បន្ទាប់ពីម្តាយរបស់បុគ្គលិកម្នាក់បានខលហៅកូនទៅស្រុកភ្លាមៗ ក៏ព្រោះតែខ្លាចជំងឺដែលកំពុងអុកឡុកពិភពលោកនេះ។
លោក ឧកញ៉ា បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅល្ងាចនេះឲ្យដឹងថា«លោក ព្រះ ទោះជាមិនចង់សម្រាក ក្រុមហ៊ុន ក៏ មិនកើតដែរ លើកនេះ !បុគ្កលិកម្នាក់គាត់ ថា ម្តាយ គាត់ Call មកអោយសម្រាកខ្លាច Covid-19 ស្រាប់តែម៉ោង ៦ព្រឹក ម្តាយគាត់បាន អោយបងប្អូនជិះម៉ូតូពី ស្រុក មក ទទួល , ខ្ញុំប្រាប់អោយគាត់ផ្ទេរការងារសិន គាត់ថាម្តាយគាត់ អោយទៅជាបន្ទាន់ ! »
លោក ឧកញ៉ា បានបន្តថា «មើលទៅ ជំងឺ សតិអារម្មណ៍ ផ្អើលតាមគ្នា ឆ្លងលឿនជាង Covid-19 ទៀត និង ប៉ះពាល់ ដល់អ្នកដទៃ , សូមផ្តោតទៅ លើអនាម័យ និង ការការពារ ជៀសជាង ផ្តោតលើសំលេងដែលគ្មានប្រភពច្បាស់លាស់ មកប៉ះត្រជៀក ! បណ្តាលអោយឆ្លងជំងឺ ស្លន់ស្លោ តាមគ្នា» ៕