ភ្នំពេញ៖ លោក វីល្លាម ប្រធានគណបក្សខ្មែរក្រោក បានសម្ដែងការ សោកស្ដាយយ៉ាងខ្លាំង ចំពោះប្រទេសវៀតណាម ដែលសម្រេចបិទច្រកព្រំដែន ជាមួយកម្ពុជាដោយ ឯកតោភាគី ដែលការធ្វេីបែបនេះ លោកចាត់ទុកថាជាទង្វេីមិនសមរម្យ និងខ្វះសីលធម៌ការទូត។

លោក វីល្លាម បានសរសេរលើហ្វេសប៊ុកនៅថ្ងៃទី១៨ មីនានេះថា“ខ្ញុំសោកស្ដាយណាស់ ចំពោះប្រទេសវៀតណាម ដែលសម្រេចបិទច្រកព្រំដែន ជាមួយកម្ពុជាដោយ ឯកតោភាគី ដែលការធ្វេីបែបនេះខ្ញុំចាត់ទុកថាជាទង្វេីមិនសមរម្យ និងខ្វះសីលធម៌ការទូត ។កម្ពុជាទេដែលគួរបិទព្រំដែន ជាមួយវៀតណាមនោះ ព្រោះទង្វេីខុសឆ្គងមួយ របស់សារព័ត៌មានវៀតណាម ដែលដាក់កម្ពុជា ចូលបញ្ជីខ្មៅ ជាពិសេសកំណេីន នៃចំនួនអ្នកឆ្លងកូវីត១៩ វៀតណាម មានចំនួន លេីសកម្ពុជា គុណនឹង២ ឯណោះ “។
មេបក្សរូបនេះសង្កត់ធ្ងន់ថា “បេីបិទដោយឯកតោភាគី កុំសង្ឃឹមថាបេីកវិញ ដោយឯកតោភាគីអោយសោះ ។ ជាពិសេស សូមពិចារណា ចំពោះជនអន្តោប្រវេសន៍វៀតណាម នៅកម្ពុជាផង បេីភ័យខ្លាចរឿងឆ្លងជំងឺ សូមមកជញ្ជូនអន្តោប្រវេសន៍វៀតណាម នៅកម្ពុជាចេញអោយអស់ទៅ” ៕

