ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា បានលើកឡើងថា នៅសប្តាហ៍នេះ កំលាំងជំនាញជាតិផ្ទុះអង្គភាពសុីម៉ាក់ សហការជាមួយកំលាំងនគរបាលមូលដ្ឋាន បានដោះបន្សាបគ្រាប់បែក ទម្លាក់ពីយន្តហោះប្រភេទMK82 ចំនួន៣គ្រាប់ ស្ថិតនៅបីទីតាំង ប្រកបដោយសុវត្ថិភាព។
តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី១៧មីនានេះ លោក ហេង រតនាបញ្ជាក់ថា គ្រាប់បែកទាំង៣គ្រាប់នេះ មិនកប់ក្នុងដីនោះទេ ៕


