ភ្នំពេញ៖ យោងតាមគោលការណ៍ ដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី សម្រេចឲ្យបិទ KTV ក្លឹបកំសាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ពេលជំងឺកូវីដ១៩ បានធូរស្រាល។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅមុននេះបន្តិច ។