ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានស្នើឲ្យរាជរដ្ឋាភិបាល កាត់ប្រាក់ជាសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ទុកចូលរដ្ឋវិញ ដើម្បី សន្សំថវិកាជាតិ ក្នុងការទប់ស្កាត់មេរោគ COVID-19។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី១៧មីនានេះថា” ខ្ញុំសុំស្នើដល់ រដ្ឋាភិបាលកាត់ប្រាក់ខែខ្ញុំ 100% ជាសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះនិង ផ្តល់យោបល់ទុកចូលរដ្ឋវិញ ដើម្បី សន្សំថវិកាជាតិ ក្នុងការទប់ស្កាត់មេរោគCOVID-19 នៅកម្ពុជា ហើយសូមចាប់ផ្តើមពីខែ 4-5-6 ឆ្នាំ២០២០ តទៅ….។