Home សង្គម ថវិកាជាង១៣ពាន់លានរៀល ត្រូវបានឧបត្ថម្ភ ដល់សមត្ថកិច្ច ដែលមានស្នាដៃបង្ក្រាប គ្រឿងញៀន

ថវិកាជាង១៣ពាន់លានរៀល ត្រូវបានឧបត្ថម្ភ ដល់សមត្ថកិច្ច ដែលមានស្នាដៃបង្ក្រាប គ្រឿងញៀន

0

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ ប្រាក់រង្វាន់លើកទឹក ដល់សមត្ថកិច្ច ចំនួន១៣.១៨៣.២៦០.០០០រៀល ជូនដល់អង្គភាព មានសមត្ថកិច្ចនិងមន្ដ្រីអនុវត្តច្បាប់ ដែលបានបង្ក្រាបបទល្មើស គ្រឿងញៀន មានបរិមាណចាប់ពី ១០០ក្រាម ឡើងទៅ ក្នុងយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ខុសច្បាប់ លើកទី៣ និងលើកទី៤។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ថា យុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ លើកទី៣ រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។ ដោយឡែក លើកទី៤ រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ  មានប្រសាសន៍ថា «សម្រេច ត្រូវបានផ្ដល់ប្រាក់រង្វាន់លើកទឹក ចំនួន១៣.១៨៣.២៦០.០០០រៀល ជូនដល់អង្គភាពមានសមត្ថកិច្ច និងមន្ដ្រីអនុវត្តច្បាប់ដែលបានបង្ក្រាបបទល្មើសគ្រឿងញៀន មានបរិមាណចាប់ពី ១០០ក្រាមឡើងទៅ ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ លើកទី៣ និងលើកទី៤» ៕

Previous articleលោក ប៉ាវ ស៊ីណា ស្នើឲ្យមានការជួយឧបត្ថម្ភថវិកា ដល់បុគ្គលិក KTV និងរោងភាពយន្ត
Next articleរដ្ឋមន្រ្តីមហាផ្ទៃ ជំរុញឲ្យក្រសួងពាក់ព័ន្ធទាំងអស់ សហការគ្នាទប់ស្កាត់ ការនាំចូលវត្ថុធាតុដើម ផលិតគ្រឿងញៀន