ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្ស ៦នាក់ (ស្រី ២នាក់) បានស្លាប់ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅទូទាំងប្រទេស ថ្ងៃទី១៦ មីនា ឆ្នាំ២០២០ និងបង្កឲ្យមានមនុស្សរបួសធ្ងន់ ១៨នាក់ (ស្រី៣នាក់) និងរបួសស្រាល ១៥នាក់ (ស្រី ៣នាក់) ។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកទូទាំងប្រទេសបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យ មានមនុស្សស្លាប់ និងរបួសសរុបចំនួន ៣៩នាក់ នៅថ្ងៃទី១៦ មីនា គឺកើតឡើងដោយសារ ហេតុការណ៍ប៉ះទង្គិចចំនួន ១៥លើក ៕