ភ្នំពេញ៖ ក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី១៦មីនានេះនាទីស្ដីការគណៈរដ្ឋមន្រ្តីលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានឲ្យដឹងថារាជរដ្ឋាភិបាលបានចេញអនុក្រឹត្យឲ្យមានការចុះបញ្ជីដីដល់សហគមន៍ជនជាតិដើមភាគតិច ដើម្បីផ្តល់កម្មសិទ្ធិដល់ជនជាតិដើមភាគតិចក្នុងការគ្រប់គ្រងថែរក្សាដីក៏ដូចជាការថែរក្សាប្រពៃណីជនជាតិដើមភាគតិច។
អ្កនាំពាក្យបានអះអាងទៀតថា”មកដល់ពេលនេះយើងបានចុះបញ្ជីដីធ្លីជូនជនជាតិដើម្បីភាគីតិចបាន៣០សហគមន៍ហើយបើនិយាយនៅទ្វីអាស៊ីកម្ពុជាបានចុះបញ្ជីដីធ្លីជនជាតិដើមភាគីតិចឈានមុខគេ »។
អ្នកនាំពាក្យបានឲ្យដឹងបន្ថែមថាមានប្រជាពលរដ្ឋដាក់ពាក្យស្នើសុំដោះស្រាយបញ្ហាវិវាទដីធ្លីមានជាង១ម៉ឺន ករណីហើយមកដល់ពេលនេះ ហើយក្រសួងបានដោះស្រាយជាបន្តបន្ទាប់និងនៅសល់ជាង២ពាន់ករណី ប៉ុណ្ណោះហើយកំពុងបន្តដោះស្រាយ៕