Home សង្គម សហរដ្ឋអាមេរិកផ្ដល់ថវិកា២លានដុល្លារដល់កម្ពុជាសម្រាប់ទប់ស្កាត់ជំងឺឆ្លងកូវីដ១៩

សហរដ្ឋអាមេរិកផ្ដល់ថវិកា២លានដុល្លារដល់កម្ពុជាសម្រាប់ទប់ស្កាត់ជំងឺឆ្លងកូវីដ១៩

0

ភ្នំពេញ៖ រដ្ឋាភិបាលអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID បានផ្ដល់ថវិកាជំនួយដល់ប្រទេសកម្ពុជា ចំនួន២លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ប្រើប្រាស់ទប់ស្កាត់ការរីករាលដាល នៃវីរុសរាតត្បាតកូវីដ១៩។

យោងតាម តាមរយៈទំព័រ Facebook ផ្លូវការរបស់USAID នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០បានឲ្យដឹងថា«ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃវីរុសរាតត្បាត កូវីដ១៩ និងក្នុងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធកម្ពុជា រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID នឹងផ្តល់ជំនួយចំនួន២លានដុល្លារបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា សម្រាប់ផ្នែកទំនាក់ទំនងគ្រប់គ្រងហានិភ័យ ការចូលរួមសហគមន៍ និងការគាំទ្រដល់មន្ទីរពិសោធន៍»។

រហូតដល់ពេលនេះ គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន៧ករណីហើយ ដោយក្នុងនោះមាន៖

ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)

ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប

ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម

ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម

ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។

ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ

ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ៕

Previous articleនាយករដ្ឋមន្ត្រី៖ បច្ចុប្បន្នកុងតឺន័រ ផ្ទុកវត្ថុធាតុដើម ១ពាន់ទូ បានដឹកចូលផ្គត់ផ្គង់តាមរោងចក្រ នៅកម្ពុជា
Next articleនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង