ឡាវ លើកពេលកិច្ចប្រជុំមួយចំនួន ដោយសារការរីករាលដាល ជាសកល នៃជំងឺកូវីដ១៩

0

ភ្នំពេញ៖ ឡាវ ប្រកាសពន្យារពេលកិច្ចប្រជុំសំខាន់ៗចំនួន៤ នៅទីក្រុងវៀងច័ន្ទ ដោយសាការរីករាលដាលធ្ងន់ធ្ងរ នៃជំងឹកូវីដ១៩ នៅក្នុងតំបន់ និងពិភពលោក។

ការប្រកាសលើកពេលកិច្ចប្រជុំនេះ ធ្វើឡើងស្របពេលដែលក្នុងតំ​បន់ និងពិភពលោកកំពុង មានការព្រួយបារម្ភចំពោះការរីករាលដាល​ នៃជំងឺកូវីដ១៩ ។

យោងតាមលិខិតរបស់ ឯកអគ្គរាជរដ្ឋទូតកម្ពុជា ប្រចាំប្រទេសឡាវ ផ្ញេីជូនលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឲ្យដឹងថា កិច្ចប្រជុំសំខាន់ៗចំនួន៤ ដែលសម្រេចលើកពេលនោះរួមមាន៖ កិច្ចប្រជុំ 3rd MLC Leader’s Meeting, 9th ACMECS, 10th CLMV Summit និង 11th CLV Summit ។

កិច្ចប្រជុំទាំង៤នោះ គ្រោងនឹងធ្វើឡើង នៅថ្ងៃទី២៥-២៧ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ ៕