ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងមហាផ្ទៃ ប្រកាសលែងចេញស្លាកលេខ ន.ប ដល់មន្ត្រីនគរបាលតទៅទៀតហើយ ខណៈបច្ចុប្បន្ន ក្រសួងមហាផ្ទៃមានរថយន្ត ពាក់ស្លាកលេខ ន.ប ចំនួន ៤៧៥គ្រឿង ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅ ការងារបន្ដរបស់ក្រសួងមហាផ្ទៃ» នាថ្ងៃទី១២ មីនានេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ មានរថយន្តពាក់ស្លាកលេខ ន.ប សរុប ៤៧៥គ្រឿង ជាកម្មសិទ្ធិរបស់មន្ត្រីនគរបាល ដែលជារថយន្តអត់ពន្ធ ហើយពាក់ស្លាកលេខ ន.ប ដែលត្រូវបានសម្តេច ស ខេង ស្នើសុំសម្តេចតេជោ ហ៊ុន សែន ឲ្យទទួលស្គាល់ជារថយន្តស្របច្បាប់ ។
លោកនាយកឧត្ដមសេនីយ៍ ក៏បានគូសបញ្ជាក់ផងដែរថា ក្រសួងមហាផ្ទៃ បានប្រកាសលែងអនុញ្ញាត ឲ្យចេញស្លាកលេខ ន.ប ដល់មន្ត្រីនគរបាល ចាប់ពីពេលនេះតទៅ ៕