ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា រហូតមកដល់បច្ចុប្បន្ននេះ មានជនអន្តោប្រវេសន៍ ស្របច្បាប់ប្រមាណ ១៧ម៉ឺននាក់ កំពុងតែស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅ ការងារបន្ដរបស់ក្រសួងមហាផ្ទៃ» នាថ្ងៃទី១២ មីនានេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្រសួងមហាផ្ទៃ តែងតែបដិសេធ រាល់ឯកសារក្លែងក្លាយទាំងអស់ ដែលចេញដោយអាជ្ញាធរសមត្ថកិច្ច ឲ្យជនអន្តោប្រវេសន៍ខុសច្បាប់ ។ ជាមួយគ្នានោះ ជនអន្តោប្រវេសន៍ ស្របច្បាប់ប្រមាណ ១៧ម៉ឺននាក់ ក៏ត្រូវបង់ពន្ធឲ្យរដ្ឋប្រចាំឆ្នាំផងដែរ ៕