ភ្នំពេញ៖ លោកស្រី Zuo Wenxing ទីប្រឹក្សាកិច្ចការនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា ភាគីចិននឹងជួយដល់កម្ពុជាក្នុងកិច្ចទប់ស្កាត់ជម្ងឺវីរុស COVID-19 ដោយអស់ពីសមត្ថភាព និងចែករំលែកបទពិសោធន៍ទប់ស្កាត់នឹងវីរុសជូនដល់ភាគីកម្ពុជា។
យោងតាមស្ថានគេហទំព័រហ្វេសប៊ុកស្ថានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងថាការអះអាងរបស់ លោកស្រី Zuo Wenxing ទីប្រឹក្សាកិច្ចការនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជាបានធ្វើឡើងតាមសំណើររបស់ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ។
ក្នុងជំនួបជាមួយលោកស្រី Zuo Wenxing ទីប្រឹក្សាកិច្ចការនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជា អញ្ជើញមានជំនួបជាមួយ នាថ្ងៃទី១១ ខែមីនា ម៉ៅ ហាវណ្ណាល់ រភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ស្តីអំពីកិច្ចពង្រឹងទប់ស្កាត់ជម្ងឺវីរុស COVID-19 រវាងចិន និងកម្ពុជា។ លោក ម៉ៅ ហាវណ្ណាល់ សង្ឃឹមថាភាគីចិនជួយផ្តល់ជាជំនួយបរិក្ខារទប់ស្កាត់ជម្ងឺវីរុសតាមអាកាសយានដ្ឋាន និងយន្តហោះ និងព្រមទាំងសម្ភារៈវេជ្ជសាស្រ្តផ្សេងទៀត ៕