Home សង្គម អាជ្ញាធរ នឹងបិទផ្លូវមួយចំនួន នៅថ្ងៃ១៥ មីនា ដើម្បីហែអដ្ឋិធាតុសម្តេច សុខ អាន ចេញពីភូមិគ្រឹះ ទៅតម្កល់នៅវត្តសារាវ័នតេជោ

អាជ្ញាធរ នឹងបិទផ្លូវមួយចំនួន នៅថ្ងៃ១៥ មីនា ដើម្បីហែអដ្ឋិធាតុសម្តេច សុខ អាន ចេញពីភូមិគ្រឹះ ទៅតម្កល់នៅវត្តសារាវ័នតេជោ

0

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ នឹងរៀបចំក្បួនហែអដ្ឋិធាតុ សម្តេចវិបុលបញ្ញា សុខ អាន ដោយថ្មើរជើងចេញពីភូមិគ្រឹះ ឆ្ពោះទៅតម្កល់នៅវត្តសារាវ័នតេជោ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៦ព្រឹក។

ជាមួយគ្នានោះ តាមកាលបរិច្ឆេទខាងលេី រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទផ្លូវជាបណ្តោះអាសន្ន ដោយមិនអនុញ្ញតឲ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់ចាប់ពីភូមិគ្រឹះសម្តេចវិបុលបញ្ញា តាមរុក្ខវិថីសម្តេចប៉ាន (ផ្លូវលេខ២១៤) ឆ្ពោះទៅមហាវិថីព្រះនរោត្តម ពេលទៅដល់មហាវិថីព្រះនរោត្តមបត់ឆ្វេង ដល់វិថីលីយ៉តឡាយ (ផ្លូវលេខ១៧២) បត់ខាងជើងស្របខាងជើងរបងវត្តសារាវ័នតេជោ ដល់វិធីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) បត់ស្តាំដល់ខ្លោងទ្វារវត្តសារាវ័ន្តតេជោ ចាប់ពីវេលាម៉ោង ០៦៖០០នាទី រហូតដល់បញ្ចប់កម្មវិធី៕

Previous articleយ៉ាងហោចណាស់មានជាង២០កម្មវិធី ដែលក្រុមហ៊ុន Sensor Tower បានប្រើប្រាស់ដើម្បីលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់
Next articleវីដេអូ អាតេម៉ាឌ្រីដ ទម្លាក់ ហង្សក្រហម 3-2 យប់មិញ ឡើងទៅកាន់វគ្គ​៨ក្រុម​