ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានអះអាងថាគិតត្រឹមថ្ងៃទី១០ មីនានេះ មន្រ្តីជំនាញផ្នែកសុខាភិបាលបានធ្វើតេស្តរកមេរោគកូរ៉ូណាចំនួន៤៨២ករណី។នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានបង្ហាញបច្ចប្បន្នភាព ម៉ោង ៨:៣០នាទីយប់ ថ្ងៃទី១០ មីនា ២០២០ :
ប្រទេសយើងបានរកឃើញករណីជំងឺCOVID-19 សរុបចំនួន៣ករណី
- ១ករណី ជនជាតិចិន ភេទប្រុស អាយុ៦០ឆ្នាំ ជាសះស្បើយ
- ១ករណី ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ តែគាត់បន្តវិជ្ជមាន COVID-19
- ១ករណី ជនជាតិអង់គ្លេស ភេទស្រី អាយុ៦៥ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពុងចាម គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីគួរឲ្យកត់សំគាលទេ ។ អ្នកប៉ះពាល់ទាំងអស់នឹងយកវត្ថុវិភាគ ដាក់ឲ្យនៅដោយឡែក និងតាមដានសុខភាពចំនួន១៤ថ្ងៃ ។ នេះជាករណីនាំចូលពីប្រទេសពីប្រទេសក្រៅ ។ប្រទេសកម្ពុជាយើងមិនទាន់រកឃើញភស្តុតាងបញ្ជាក់ថាមានការឆ្លងនៅក្នុងសហគមន៍នៅឡើយទេ ។