រកឃេីញស្ត្រីជនជាតិអង់គ្លេស អាយុ ៦៥ឆ្នាំ ម្នាក់ មានផ្ទុកជំងឺកូវីដ១៩ នៅកំពង់ចាម

0

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីសុខាភិបាល បានអះអាងក្នុងសន្និសីទសារព័ត៌មានបន្ទាន់មួយស្តីពីជំងឺកូវីដ១៩នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ ថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជារកឃើញករណីកូវីដ១ករណីទៀត លើស្រ្តីជនជាតិអង់គ្លេសម្នាក់ អាយុ៦៥ឆ្នាំ ដែលចូលមកខេត្តកំពង់ចាម តាមទូកទេសចរណ៍ ពីទីក្រុងហូជីមិញ ប្រទេសវៀតណាម។

លោករដ្ឋមន្ត្រីបន្តថា ចំណែកស្ត្រីដែលស្និតស្នាលជាមួយស្ត្រីជនជាតិអង់គ្លេសចំនួន២រូប ក៏ត្រូវបានទុកឲ្យនៅដាច់ដោយឡែក ប៉ុន្តែលទ្ធផលគឺអវិជ្ជមាន​ ។ ចំពោះអ្នកនៅលេីនាវាទាំងអស់ក៏មិនត្រូវបានអនុញ្ញាតចុះពីលេីនាវាដែរ​ ដោយរង់ចាំការអនុញ្ញាតជាមុនសិន​ ៕