ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតប្រមាណ ៤ម៉ោង ចាប់ពីម៉ោង២០៖០០នាទី ដល់ម៉ោង២៤៖០០នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយសារតែអ្នកជំនាញ កាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ៩០មម ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បញ្ជាក់ថា ក្រោយកាត់ និងតបំពង់ចែកចាយទឹករួច អាចធ្វើឲ្យគុណភាពទឹកមានភាពល្អក់កករ ក្នុងរយៈពេលខ្លី ៕
