ភ្នំពេញ៖ ដោយទទួលបានការឯកភាព និងយល់ព្រម ពីលោកព្រះរាជអជ្ញាររង អមសាលាដំបូងរាជធានីភ្នំពេញ បុរសម្នាក់ឈ្មោះ កូយ សំអាត ភេទប្រុស អាយុ៣៥ឆ្នាំ ដែលផុសព័ត៌មានមិនពិតទាក់ទងទៅនឹងករណីវីរុស COVID 19 ដែលប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Tep Visal ត្រូវបានឃាត់ខ្លួន និងរៀបចំសំណុំឯកសារដើម្បីបញ្ជូនទៅតុលាការនៅរសៀលថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០ ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់ ដោយចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយយោងតាមមាត្រា ៤៩៤-៤៩៥ នៃក្រមព្រហ្មទណ្ឌ ត្រូវផ្តន្ទាទោស ពី ៦ខែ ដល់ ២ឆ្នាំ ៕