នាយករដ្ឋមន្រ្តីអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ជាង ៣ពាន់នាក់

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃ​ព្រះរា​ជា​ណា​ច​ក្រ​ក​ម្ពុជា​ ​នៅ​ព្រឹ​ក​ថ្ងៃ​ទី១​០​ ​ខែ​មី​នា​ ​ឆ្នាំ​ ២​០​២​០​ ​នេះ​បា​ននិ​ង​កំ​ពុ​ង​អ​ញ្ជើ​ញ​ផ្ត​ល់​កិត្តិ​យ​ស​ប្រ​គ​ល់​ស​ញ្ញាប​ត្រ​ជូ​ន​និ​ស្សិ​ត​នៃ​វិទ្យា​ស្ថា​ន​វ៉ា​ន់​ដា​ ​ចំ​នួ​ន​​៣,៤៥៨នាក់ ដែលធ្វើឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ។

និស្សិតដែលនឹងទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមានកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៨-២០១៩ ដែលក្នុងនោះក៏មាននិនិស្សិតបរិញ្ញាបត្រផ្នែកអាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៣០នាក់ផងដែរ៕