Home សង្គម មន្រ្តី​ត្រូវ​រៀន​សូត្រ​ពី​ប្រ​ជា​ជន​ មិន​ទៅ​ប្រដៅ​ប្រ​ជា​ជន ក្នុង​វេ​ទិ​កា​សា​ធា​រ​ណៈ​ឡើ​យ

មន្រ្តី​ត្រូវ​រៀន​សូត្រ​ពី​ប្រ​ជា​ជន​ មិន​ទៅ​ប្រដៅ​ប្រ​ជា​ជន ក្នុង​វេ​ទិ​កា​សា​ធា​រ​ណៈ​ឡើ​យ

0

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យមន្ដ្រី ដែលចុះមូលដ្ឋានទាំងអស់ ត្រូវរៀនសូត្រពីប្រជាជន មិនទៅប្រដៅប្រជាជនក្នុងវេទិកាសាធារណៈឡើយ។ជាពិសេសត្រូវតាំងខ្លួន ជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយនាយរបស់ប្រជាជនឡើយ។
ថ្លែងក្នុងពិធី បញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានាក្នុងខេត្តព្រៃវែង នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ សម្ដេច ស ខេង បានណែឲ្យមន្ដ្រីគ្រប់ជាន់ថ្នាក់ ត្រូវចុះទៅមូលដ្ឋាន ដើម្បីដឹងសុខទុករបស់ពួកគាត់ ទើបក្រសួងបង្កើត ក្រុមការងារ ចុះជួយមូលដ្ឋាន ធ្វើយ៉ាងណាលើកទឹកចិត្តពលរដ្ឋ ឲ្យចូលរួមវេទិកាសាសាធារណៈ។
សម្ដេច មានប្រសាសន៍ថា «អស់លោក ចុះទៅតាមឃុំ ចុះទៅតាមស្រុកទាំងអស់ ទូទាំងប្រទេស ឥឡូវត្រូវរៀបចំប្រជុំជាមួយប្រជាជន បើកវេទិកាសាធារណៈជាមួយប្រជាជន មិនមែនប្រដៅប្រជាជនទេ ទៅអង្គុយស្ដាប់ប្រជាជន ឲ្យគាត់ប្រដៅយើងវិញ គាត់ឲ្យយោបល់ថា លោកឯងធ្វើនេះខុស រដ្ឋបាលធ្វើនេះមិនទាន់ល្អទេ សូមជួយកែលម្អឡើងវិញ»។
រដ្ឋមន្ដ្រីមហាផ្ទៃ ក៏បានបញ្ជាក់ប្រាប់មន្រ្តី ថ្នាក់ខេត្ត-ស្រុក-ឃុំ ត្រូវមានគោលការណ៍ចុះមូលដ្ឋាន ដើម្បីជួយដោះស្រាយ ពលរដ្ឋ មិនមែនទៅបន្ថែមទុក្ខលំបាកដល់ប្រជាពលរដ្ឋឡើយ៕

Previous articleស​ម្តេច​តេ​ជោ​ នឹង​អ​ញ្ជើ​ញ​ទៅ​មើល​អ្នក​ឆ្លង​ជំ​ងឺ​កូ​វី​ដ​-​១​៩​ នៅ​ខេ​ត្ដ​សៀ​ម​រា​ប
Next articleស្លាប់ ៤នាក់ និងរបួស ១៩នាក់ ក្នុង​ហេតុ​ការ​ណ៍​គ្រោះ​ថ្នាក់​ច​រា​ចរ​ណ៍ នៅថ្ងៃទី ៨ មីនា