Home សង្គម ថ្ងៃ៨ មីនា បង្ក្រាប​បទល្មើស​គ្រឿងញៀន ២០ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ ៤៦​នាក់

ថ្ងៃ៨ មីនា បង្ក្រាប​បទល្មើស​គ្រឿងញៀន ២០ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ ៤៦​នាក់

0

​ភ្នំពេញ៖ ជនសង្ស័យ​ចំនួន​ ៤៦​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ ប​ង្ក្រា​បបទល្មើស​គ្រឿងញៀន​ចំនួន ២០​ករណី​ ទូទាំងប្រទេស​នៅ​ថ្ងៃទី​៨ ខែមីនា ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង ៤៦​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន ២៨​នាក់ និង​ប្រើប្រាស់ ១៨​នាក់ ។​
វត្ថុតាង​ដែល​ចាប់យក​សរុប​ក្នុង​ថ្ងៃទី​៨ ខែមីនា រួមមាន ៖ តំហ្វេតាមីន(Ice) = ៦៩,០៨ក្រាម និង២៥កញ្ចប់តូច-កញ្ឆា = ២៩,៨ក្រាម។
លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖

១ / បន្ទាយមានជ័យ៖ ជួញដូរ ៣ករណី ឃាត់ ៨នាក់ ចាប់យកIce ៨កញ្ចប់តូច។
២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៥១,១៩ក្រាម។
៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៤,០៣ក្រាម។
៤ / កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ៥,៤៩ក្រាម។
៥ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,០៦ក្រាម។
៦ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦កញ្ចប់តូច។
៧ / សៀមរាប៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៨,៣១ក្រាម និងកញ្ឆា ២៩,៨ក្រាម។
៨ / ត្បូងឃ្មុំ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៥កញ្ចប់តូច។
៩ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៦កញ្ចប់តូច៕

Previous articleមិនដឹងជាប៉ុន្មានពាន់គ្រួសារទេរួចផុតពីទុក្ខក្រៀមក្រំបើអ្នកទាំងអស់គ្នាខ្លាចគ្រោះថ្នាក់ចរាចរណ៍ដូចខ្លាច COVID-19
Next articleCR7 នៅតែហ៊ា​ន​ទះ​ដៃ​ស្វា​គ​ម​ន៍​ជា​មួ​យ​នឹ​ង​អ្ន​ក​គាំ​ទ្រ​មុ​ន​កា​រ​ប្រ​កួ​ត​ទោះ​បីជា​បិ​ទ​កី​ឡដ្ឋា​​នដោ​យ​សា​រ​កូ​រ៉ូ​ណា​​ក្តី​