សម្ដេច​តេជោ ណែ​នាំ​ឲ្យ​ប្រើ​ក្រ​មា ជំ​នួស​ម៉ាស់ និង​ជួប​គ្នា​លេីក​ដៃ​សំពះ ដេីម្បី​បង្កា កូ​វី​ដ១៩

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋប្រើប្រាស់ក្រមា ជំនួសឲ្យម៉ាស់ដើម្បីបង្ការជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ។

ក្នុងពិធីបិទសន្និបាតបូកសរុប ការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខាភិបាលនៅរសៀលថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវប្រេីវប្បធម៌ខ្មែរពេលជួបគ្នាលេីកដៃសំពះ ជំនួសឲ្យការចាប់ដៃ ។

ដោយឡែកសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានណែនាំឲ្យក្រសួងការបរទេស បញ្ចប់ការសួរនាំ ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ជុំវិញករណីរកឃើញអ្នកជំងឺកូវីដ១៩ម្នាក់ក្រោយចេញពីកម្ពុជា បន្ទាប់ពីមន្រ្តីទូតរូបនេះបំភ្លឺថា ស្រ្តីដែលរកឃើញផ្ទុកជំងឺកូវីដ១៩ គឺរកឃើញក្នុងប្រទេសម៉ាឡេស៊ី មិនមែនរកឃើញនៅខ្មែរនោះទេ៕