ដើម្បី​ទប់​ទល់​ឥទ្ធិពល Covid-19 នាយក​រដ្ឋមន្រ្តី បញ្ជា​ឲ្យ​ស្ថាប័ន​រដ្ឋ​កាត់​បន្ថយ​ការ​ចំ​ណាយ ៥០%

0

ភ្នំពេញ៖ ដើម្បីទប់ទល់ឥទ្ធិពលមេរោគកូវីដ១៩ និងសន្សំសំចៃថវិកាជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យស្ថាប័នរដ្ឋទាំងអស់កាត់បន្ថយការចំណាយ ៥០%។

ក្នុងពិធីបិទសន្និបាតបូកសរុប ការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចតេជោថ្លែងថា ចំពោះការដ្ឋានដែលមិនទាន់ បានបើកនោះទេត្រូវពន្យាពេលសិនលើកលែងតែ ការដ្ឋានដែលមានហិរញ្ញប្បទាន ឬជំនួយពីបរទេស។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការងារដែលយើងត្រូវធ្វើចាប់ពីពេលនេះគឺត្រូវរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៕