Home សង្គម នា​យក​រដ្ឋ​មន្រ្តី អញ្ជើញ​បិទ​សន្និ​បាត​សុខា​ភិបាល លើក​ទី៤១

នា​យក​រដ្ឋ​មន្រ្តី អញ្ជើញ​បិទ​សន្និ​បាត​សុខា​ភិបាល លើក​ទី៤១

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២០នេះ បាននិងកំពុងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល។
សន្និបាតនេះ បានធ្វើឡើងកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ដ្រីរាជការនៃអង្គភាពថ្នាក់កណ្ដាល មន្ទីរសុខាភិបាលរាជធានី-ខេត្ដ ការិយាល័យសុខាភិបាលស្រុកប្រតិបត្ដិ មន្ទីរពេទ្យបង្អែក គណៈអភិបាលរាជធានី-ខេត្ដទាំង២៥ តំណាងស្ថាប័ន និងក្រសួងពាក់ព័ន្ធ តំណាងសមាគមវិជ្ជាជីវៈវេជ្ជសាស្ត្រ ឱសថសាស្រ្ត អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្ដរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត៕

Previous articleរឹប​អូស​គ្រឿង​ញៀន​បាន​ប្រមាណ ១តោនកន្លះ ឃាត់​ខ្លួន​មនុស្ស ៨ពាន់នាក់ ក្នុងរយៈពេល ៣ឆ្នាំ
Next articleដើម្បី​ទប់​ទល់​ឥទ្ធិពល Covid-19 នាយក​រដ្ឋមន្រ្តី បញ្ជា​ឲ្យ​ស្ថាប័ន​រដ្ឋ​កាត់​បន្ថយ​ការ​ចំ​ណាយ ៥០%