មេ​ដឹក​នាំ​កម្ពុជា ដុះ​ក្អែល​តា​រា​ស្រី រឿង​ស្លៀក​ពាក់​សិច​ស៊ី បញ្ចេញ​កេរ​ខ្មាស់

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់សិល្បការិនីទាំងអស់ មិនត្រូវស្លៀកពាក់សិចស៊ីលេចលើលេចក្រោម បង្ហាញកេរខ្មាស់ធ្វើឲ្យប៉ះពាល់ដល់តម្លៃស្រ្តីខ្មែរ។
ក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២២ នាល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ក្រុមតារា មិនត្រូវជេរប្រមាថគ្នាតាមហ្វេសប៊ុក បើមានបញ្ហាអ្វីត្រូវដោះស្រាយតាម នីតិវិធីច្បាប់ ព្រោះភាពយន្ដខ្មែរកំពុងមានការវិវត្តន៍យ៉ាងលឿន តាមរយៈក្រសួងព័ត៌មាន បានកំណត់ម៉ោងមាស ដូច្នេះ គ្រប់ទូរទស្សន៍ បានខិតខំផលិតភាពយន្ដយ៉ាងច្រើន ដើម្បីបំពេញតម្រូវការអ្នកទស្សនា ព្រមទាំងអ្នកដាក់ពាណិជ្ជកម្មផងដែរ។
ជុំវិញបញ្ហាជំងឺកូរ៉ូណាប្រភេទថ្មី សម្ដេចតេជោ ហ៊ុន សែន បានសំណូមពរឲ្យ “និស្សិត សិស្ស សិល្បករ ក្លាយទៅជាសកម្មជន ដើម្បីអប់រំពលរដ្ឋរបស់យើង ក្រុមគ្រួសាររបស់យើង ដើម្បីប្រយុទ្ធប្រឆាំងនូវមេរោគ កូវីដ១៩ ឬហៅថា កូរ៉ូណាថ្មី។ធ្វើយ៉ាងយើងខិតខំការពារជំងឺនេះ ដែលមកដល់ម៉ោងនេះ ពុំទាន់មានវត្តមានជំងឺនៅក្នុងព្រះរាជាណាចក្រកម្ពុជាទេ”។
សម្ដេចតេជោណែនាំឲ្យក្រុមអ្នកសិល្បៈខ្មែរ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយផងដែរ៕