ភ្នំពេញ៖ ជនសង្ស័យចំនួន ១៨នាក់ (ស្រីម្នាក់) ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន១៦ករណី ទូទាំងប្រទេស នៅថ្ងៃទី២ ខែមីនា។ ក្នុងចំណោម ជនសង្ស័យទាំង ១៨នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ១២នាក់ (ស្រី ០នាក់) និងប្រើប្រាស់ ៦នាក់ (ស្រីម្នាក់) ។
វត្ថុតាងដែលចាប់យកសរុប ក្នុងថ្ងៃទី២ ខែមីនា រួមមាន ៖
មេតំហ្វេតាមីន(Ice) = ៥,៣៥ក្រាម និង១៦កញ្ចប់តូច។
លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប ៖
បន្ទាយមានជ័យ ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់។
កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៦៣ក្រាម។
កំពង់ស្ពឺ ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ០,១៩ក្រាម។
កណ្ដាល ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦កញ្ចប់តូច។
ពោធិសាត់ ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
ត្បូងឃ្មុំ ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៦កញ្ចប់តូច។
រាជធានីភ្នំពេញ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ៤កញ្ចប់តូច៕