Home សង្គម ម្ចាស់ស​ហគ្រាស​ទាំងអស់ ត្រូវឲ្យទៅ​ប្រកាស​ពន្ធដោយ​ភាពស្មោះ​ត្រង់ ទោះបី​ទទួលបាន​ការលើក​លែងពន្ធ

ម្ចាស់ស​ហគ្រាស​ទាំងអស់ ត្រូវឲ្យទៅ​ប្រកាស​ពន្ធដោយ​ភាពស្មោះ​ត្រង់ ទោះបី​ទទួលបាន​ការលើក​លែងពន្ធ

0

ភ្នំពេញ៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានស្នើដល់ម្ចាស់សហគ្រាសទាំងអស់ ជាពិសេសម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ដែលទទួលបានការលើកលែងពន្ធ និងការធ្វើសវនកម្ម សូមប្រកាសពន្ធដោយស្មោះត្រង់។
សេចក្តីប្រកាសព័ត៌មានរបស់ពន្ធដារ បានបញ្ជាក់ថា «សហគ្រាសទាំងអស់ ត្រូវពង្រឹងអនុលោមភាពសារពើពន្ធ ក្នុងនោះស្មោះត្រង់ក្នុងការប្រកាសជូនរដ្ឋបាល ក្នុងអំឡុងពេលលើកលែងពន្ធពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២០ ទោះបីដឹងថាសហគ្រាសរួចផុត ពីការធ្វើសវនកម្មពេញលេញ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២០»៕

Previous articleប្រយ័ត្នបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់! ចាប់ពីថ្ងៃស្អែក​អាច​មាន​ភ្លៀង​ធ្លាក់នៅ​តាម​បណ្ដា​ខេត្តភាគ​ពាយ័ព្យ
Next article២ខែអង្គរ​ទាក់​ទាញ​ភ្ញៀវទេសចរ​បរទេស​ បានជាង​៣៤ម៉ឺន​នាក់រក​ចំណូលជាង ១៦លានដុល្លារ ចាក់ចូល​សេដ្ឋកិច្ចជាតិ