ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៩នាក់(ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៧ករណីទូទាំងប្រទេស នៅថ្ងៃទី១ ខែមីនានេះ ។ ក្នុងចំណោមជនសង្ស័យទាំង ៤៩នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ២៥នាក់(ស្រី២នាក់) និងប្រើប្រាស់ ២៤នាក់(ស្រីម្នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១ ខែមីនា រួមមាន ៖ មេតំហ្វេតាមីន(ice) = ១២,៨១ក្រាម និង១៤កញ្ចប់តូច ។
លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល : ៩អង្គភាព
១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៦នាក់ ចាប់យកIce ០,៥៤ក្រាម។
២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់។
៣ / បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ២,១៥ក្រាម។
៤ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៥៤ក្រាម។
៥ / កំពត៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ចាប់យកIce ៩,៥៥ក្រាម។
៦ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០៣ក្រាម។
៧ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់។
៨ / ប៉ៃលិន៖ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់។
៩ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ៧នាក់ ចាប់យកIce ១៤កញ្ចប់តូច ៕