Home សង្គម សម្ដេ​​ច​តេជោ​ចា​ត់​ទុ​ក​ក្រុ​ម​បំ​ពុ​ល​ស​ង្គ​ម​ប​ង្ហោះ​ហ្វេ​ស​ប៊ុ​ក​ប្រ​ឌិ​ត​ថា​ជ​ន​ប​រ​ទេ​ស​ដួ​ល​ស្លាប់​ដោ​យ​សា​រ​ជំ​ងឺ​កូ​វី​ដ​​១៩​​ជា​​ពួក​​ភេរ​​វ​ក​រ

សម្ដេ​​ច​តេជោ​ចា​ត់​ទុ​ក​ក្រុ​ម​បំ​ពុ​ល​ស​ង្គ​ម​ប​ង្ហោះ​ហ្វេ​ស​ប៊ុ​ក​ប្រ​ឌិ​ត​ថា​ជ​ន​ប​រ​ទេ​ស​ដួ​ល​ស្លាប់​ដោ​យ​សា​រ​ជំ​ងឺ​កូ​វី​ដ​​១៩​​ជា​​ពួក​​ភេរ​​វ​ក​រ

0

ភ្នំពេញ៖ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ១,៥៨៩នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញនាព្រឹកថ្ងៃទី២ខែមីនាឆ្នាំ២០២សម្តេចតេជោហ៊ុន សែន បានចាត់ទុកអ្នកដែលបង្ហោះសារបំផុសប្រឌិតតាមហ្វេសប៊ុកថាជនបរទេសដួលស្លាប់ឬដួលសន្លប់ជាបន្តបន្ទាប់នោះថាជាពួកភេរវករ។

សម្ដេចតេជោនាយករដ្ឋមន្រ្តីលើកឡើងបែបនេះបន្ទាប់ពីមានការប្រឌិតព័ត៌មានថាការដើរដួលសន្លប់របស់ជនបរទេសប៉ុន្មានថ្ងៃមកនេះគឺដោយសារកើតជំងឺកូវីដ១៩។បន្ថែមពីនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងរហូតមក ដល់ពេលនេះនៅកម្ពុជាមិនមានសាលារៀនណាមួយប្រកាសបិទ្វារមិនសិស្សទៅរៀនដោយសារភ័យខ្លាចជំងឺកូវីដ១៩នោះទេ ទោះបីជាបណ្តាប្រទេសមួយចំនួនបាននិងកំពុងបិទទ្វារសាលារៀនជាបណ្តោះអាសន្នក្តី៕

 

Previous articleបុរ​ស​ខ្លាំ​ងនៃ​ក​ម្ពុ​ជា​ឆ្ង​ល់​ថា​តើ​អ្ន​ក​​ស្នើ​វិសោ​ធ​ន​ក​ម្ម​រ​ដ្ឋ​ធ​ម្ម​នុ​ញ្ញ​ឲ្យ​ ហ៊ុ​​ន ​ម៉ា​ណែ​ត​ ​ស្ន​ង​តំ​ណែ​ង​នា​យ​ករ​ដ្ឋ​ម​ន្រ្តី​ពី​ឪ​ពុ​ក​មា​ន​បំ​ណ​ង​អ្វី​ ?
Next articleបើកឆាកដំបូង ស្លាប់៤ និងរបួស ១៨នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃ១ មីនា