ភ្នំពេញ៖ក្រោយមានអ្នកស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឡើងវិញដើម្បីដាក់ទាយាទរបស់នាយរដ្ឋមន្ដ្រីឲ្យស្នងតំណែងបន្តពីឪពុកនោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ចេញប្រតិកម្មខ្លាំងថាពួកគេមានបំណងអ្វី ។
សម្ដេចតេជោអះអាងថាពួកគេមានចេតនាអាក្រក់ព្រោះបើធ្វើដូច្នេះកម្ពុជាមិនមែនជាប្រទេសប្រជាធិបតេយ្យឡើយគឺខុសទៅនឹងច្បាប់ ដែលបានចែងនាពេលកន្លងមក។
ក្នុងពិធី ប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ជាង១ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា“គេចង់កែត្រង់ចំណុចថា នៅក្នុងរដ្ឋធម្មនុញ្ញតែម្ដង ឲ្យមានទាយាទរបស់នាយករដ្ឋមន្ដ្រីទៅវិញ វាហួស។ អីចឹងទេខ្ញុំកំពុងតែឆ្ងល់ថា គេមានចេតនាអី ដាក់ថាអីចឹង។អត់ពីអ្នកនេះធ្វើនាយករដ្ឋមន្ដ្រី អ្នកមួយទៀតធ្វើនាយករដ្ឋមន្ដ្រី ឲ្យដាក់ក្នុងរដ្ឋធម្មនុញ្ញ បើចឹងប្រទេសនេះ មិនមែនប្រទេសប្រជាធិបតេយ្យទេ។គេចង់សំដៅថា បើអត់ពី នាយកដ្ឋមន្ដ្រី ហ៊ុន សែន ដាក់ ហ៊ុន ម៉ាណែត តែម្ដងទៅ»៕