ភ្នំពេញ៖ ជនសង្ស័យចំនួន២៩នាក់(ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបបទល្មើសគ្រឿងញៀនចំនួន ១៥ករណីទូទាំងប្រទេសនៅថ្ងៃទី២៩ ខែកុម្ភៈ។ ក្នុងចំណោមជនសង្ស័យទាំង ២៩នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ២០នាក់(ស្រី៣នាក់) និងប្រើប្រាស់ ៩នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែកុម្ភៈ រួមមាន ៖ មេតំហ្វេតាមីន(ice) = ៤៧,៦៦ក្រាម និង២២កញ្ចប់តូច ។
លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល : ៨អង្គភាព
១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ៤,៨៧ក្រាម។
២ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៨កញ្ចប់តូច។
៤ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៤,៨១ក្រាម។
៥ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,៨៦ក្រាម។
៦ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៦៥ក្រាម។
៧ / ស្វាយរៀង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៨ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៩នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៧នាក់ ចាប់យកIce ១៤កញ្ចប់តូច។
កងរាជអាវុធហត្ថ : ១អង្គភាព