ភ្នំពេញ៖ ជនសង្ស័យចំនួន ១០៤នាក់ (ស្រី៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៤២ករណីទូទាំងប្រទេសនៅថ្ងៃទី២៨ ខែកុម្ភៈ។ ក្នុងចំណោមជនសង្ស័យទាំង ១០៤នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៨០នាក់(ស្រី៦នាក់) និងប្រើប្រាស់ ២៤នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែកុម្ភៈ រួមមាន ៖ មេតំហ្វេតាមីន(ice) = ៣៦,៥០ក្រាម និង៧៣កញ្ចប់តូច ។
លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប៖
នគរបាល : ៩អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១១ករណី ឃាត់ ១១នាក់ ចាប់យកIce ០,៥០ក្រាម។
២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់ ចាប់យកIce ១,២៦ក្រាម។
៣ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៨,០៩ក្រាម។
៤ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,១០ក្រាម។
៥ / ពោធ៍សាត់៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៦,០៣ក្រាម។
៦ / សៀមរាប៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៨០ក្រាម។
៧ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២៣កញ្ចប់តូច។
៨ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០៥ក្រាម។
៩ / រាជធានីភ្នំពេញ៖ ជួញដូរ ១០ករណី ឃាត់ ៤៤នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៥០កញ្ចប់តូច។
កងរាជអាវុធហត្ថ : ២អង្គភាព
១ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១៣,៨៧ក្រាម។
២ / ព្រះសីហនុ៖ ជួញដូរ ២ករណី ឃាត់ ១០នាក់ ចាប់យកIce ៥,៨០ក្រាម ៕