គិតត្រឹមថ្ងៃនេះមានរោងចក្រចំនួន១០ស្នើព្យួរការងារតាមផ្នែកបណ្ដាលឲ្យកម្មករប្រមាណ៣ពាន់នាក់ប្រឈមអត់ការងារធ្វើ

0

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មានរោងចក្រចំនួន ១០ បានស្នើសុំព្យួរការងារជាបណ្ដោះអាសន្នដោយសារកង្វះវត្ថុធាតុដើមក្នុងការផលិត ដោយមិនបានព្យួរ១០០គាគរយឡើយ គឺព្យួររតាមផ្នែកនៃសង្វាក់ផលិតកម្ម ដែលធ្វើឲ្យប៉ះពាល់ដល់កម្មករ ប្រមាណជា៣០០០នាក់ប្រឈមអត់មានការងារធ្វើ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហេង សួរ បានថ្លែងថា” គិតត្រឹមព្រឹកមិញនេះ មានរោងចក្រចំនួន១០ បានចាប់ផ្ដើម ស្នើសុំព្យួរការងារ ក៏ប៉ុន្តែមិនមែនព្យួរ ១០០%ទេ គឺព្យួរ ដោយផ្នែកនៃសង្វាក់ផលិតកម្មបើគិតជារោងចក្រគឺថា មាន១០ក៏ប៉ុន្តែគិតពីចំនួនកម្មករនិយោជិតដែលផ្អាកតាមផ្នែកនេះគឺមានត្រឹមតែប្រហែលជា៣០០០នាក់”៕