ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការធ្លាក់ចុះនូវភ្ញៀវទេសចរ និងផលប៉ះពាល់នានាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានណែនាំឲ្យអគ្គនាយកគ្រឹះស្ថានអង្គរពន្យាពេលចូលទស្សនាតំបន់អង្គរសម្រាប់ភ្ញៀវទេសចរបរទេស។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចនៅថ្ងៃទី២៥ កុម្ភៈបានបញ្ជាក់ថាសម្រេចពន្យារយៈពេលចូលទស្សនាតំបន់អង្គរ សម្រាប់ភ្ញៀវទេសចរបរទេស តាមប្រភេទសំបុត្រ ដូចខាងក្រោម៖
១៖ សំបុត្រសម្រាប់រយៈពេល១ថ្ងៃ អាចចូលទស្សនាបានរយៈពេល២ថ្ងៃ
២៖ សំបុត្រសម្រាប់រយៈពេល៣ថ្ងៃ អាចចូលទស្សនាបានរយៈពេល៥ថ្ងៃ
៣៖ សំបុត្រសម្រាប់រយៈពេល៧ថ្ងៃ អាចចូលទស្សនាបានរយៈពេល១០ថ្ងៃ
សូមរំលឹកថា ប័ណ្ណចូលទស្សនាតំបន់អង្គរមាន៣ប្រភេទ៖ ប័ណ្ណចូលទស្សនា១ថ្ងៃ តម្លៃ៣៧ដុល្លារ, បណ័្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ៦២ដុល្លារ និងបណ័្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ៧២ដុល្លារ៕