ក្រសួងសាធារណការ ចំណាយថវិកាជិត ២០០លានដុល្លារ សម្រាប់ជួសជុលផ្លូវ ក្នុងមួយឆ្នាំៗ

0

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ក្នុងមួយឆ្នាំៗក្រសួងចំណាយថវិកាជិត ២០០រយលានដុល្លារ សម្រាប់ធ្វើការជួសជុលផ្លូវថ្នល់ ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពនិងទិសដៅការងារបន្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានអះអាងថា រហូតមកដល់ពេលនេះមិនមានផ្លូវណា ធ្វើយឺតជាងការគ្រោងទុកឡើយ គឺមានតែធ្វើលឿនជាងការគ្រោងទុក ។

លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្ថែមថា លោកមិនដែលអន្តរាគមន៍ ឲ្យដោះលែងឡានដឹកទំនិញ ដែលលើសទំងន់កំណត់ឡើយ ៕