ភ្នំពេញ៖ ក្រោយរកឃើញមានរថយន្តខ្លះ គេចផុតពីសំណាញ់ច្បាប់ មិនចូលថ្លឹងនៅតាមស្ថានីយ៍នោះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបឲ្យដឹងថា ក្រសួងនឹងធ្វើការផ្លាស់ប្ដូរប្រធាន និងអនុប្រធានស្ថានីយថ្លឹងរថយន្តទាំង ២៨កន្លែង ។ ការថ្លែងរបស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ។