រដ្ឋមន្ត្រីសាធារណការ៖ គម្រោងសាងសង់ ផ្លូវរថភ្លើងលើអាកាស នៅភ្នំពេញ ត្រូវបានសិក្សារួចរាល់

0

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងសាងសង់ផ្លូវរថភ្លើង លើអាកាស នៅក្នុងរាជធានីភ្នំពេញ ត្រូវសិក្សាចប់រួចរាល់ហើយ ។ ការថ្លែងរបស់លោករដ្ឋមន្ត្រី ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន” នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ។