គ្មានអ្នកណាហ៊ានយកគ្រឿងញៀនមកលក់ក្នុងផ្ទះនាយករដ្ឋមន្រ្តីឬការិយាល័យរដ្ឋមន្រ្តីមហាផ្ទៃនោះទេ

0

ភ្នំពេញ៖សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថាក្រុមឈ្មួញមិនដែលហ៊ានលក់គ្រឿងញៀននៅក្នុងការិយាល័យរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃឬក្នុងផ្ទះនាយករដ្ឋមន្រ្តីនោះទេគឺភាគច្រើនលក់នៅតាមទីជនបទ។

ក្នុងទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “គ្រឿងញៀន វាលក់នៅណា!វាអត់ដែលមកលក់ នៅក្នុងការិយាល័យរដ្ឋមន្រ្តីមហាផ្ទៃទេ វាអត់ដែលយកទៅលក់នៅក្នុងផ្ទះរបស់នាយករដ្ឋមន្រ្តីទេ វាលក់នៅក្នុងតាមភូមិ”៕