សម្ដេចតេជោណែនាំឲ្យភាគីពាក់ព័ន្ធកែច្បាប់ដកសិទ្ធិអ្នកបើកបរល្មើសច្បាប់

0

ភ្នំពេញ៖  សម្ដេ​​ចតេ​ជោ​ ​ហ៊ុ​ន​​​ ​សែ​ន ​ប្រ​មុ​ខ​រា​ជ​រ​ដ្ឋា​ភិ​បាល​ក​ម្ពុ​ជា​បា​ន​ណែ​នាំ​ឲ្យ​ភា​គី​ពា​ក់ព័​ន្ធ​រៀ​ប​ចំ​ធ្វើ​វិ​សោធនកម្មច្បាប់ដើម្បីដកសិទ្ធិអ្នកបើកបរដែលល្មើសច្បាប់ចាប់ពី៣ដងឡើងទៅជាពិសេស អ្នកដែលបើកបរល្មើសច្បាប់លើកទី១ ផាកពិន័យ១ដង ល្មើសលើកទី២ត្រូវផាកពិន័យគុណនឹង២ បើល្មើសលើកទី៣ត្រូវផាកពិន័យគុណនឹង៣ដងដែរ។

ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា”ខ្ញុំស្នើឲ្យយកចិត្តទុកដាក់នូវវិធានការទាំងឡាយដែលយើងត្រូវប្រកាន់យកនៅពេលខាងមុខទៅលើការពង្រឹង ការអនុវត្តច្បាប់ ដោយរាប់ទាំងវិធានការនានា ដែលដាក់ចេញសម្រាប់ដំណើរការទៅមុខ កែវិសោធកម្មច្បាប់បានក៏ធ្វើទៅវិសោធកម្មធ្វើអ្វីបានគឺធ្វើ។

ឧទាហរណ៍ថាផាកលើកទីមួយ ៤០ម៉ឺនរៀលកិប១ ផាកលើកទី២ឃើញទៅបំពានមួយកន្លែងទៀត គេឃើញកិបលើកទី២ផាកដល់ទៅ៨០ម៉ឺន លើកទីបី ផាកឌុប បានសេចក្ដីថា ពី៨០ម៉ឺនទៅ១៦០ម៉ឺន(១លាន៦សែនរៀល)លើកទី៣ គឺបានសេចក្ដីថា ដល់ឱកាសដកសិទ្ធិ ដកសិទ្ធិ មិនឲ្យបើកបរថា ១ឆ្នាំឬ២ឆ្នាំអត់ឲ្យអ្នកឯងបើកបរតទៅទៀតទេ ដល់ទៅគ្រប់២ឆ្នាំឬគ្រប់១ឆ្នាំ ចាំយើងឲ្យសិទ្ធិបើកបរឡើងវិញ”៕