ភ្នំពេញ៖ក្រោយបង្ហោះសារឌឺដងដាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាភ្លាមៗត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ និងឲ្យថៃ ស្រីនាង សុំទោសជាសាធារណៈ និងធ្វើកិច្ចសន្យាបញ្ឈប់បញ្ចេញកេរភេទ Liveលក់ផលិតតាមអនឡាញ។
ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យសមត្ថកិច្ច បិទការ Live លក់ផលិតផលតាមអនឡាញដែលបញ្ចេញកេរខ្មាសរបស់ស្ត្រីស្រាប់តែថៃស្រីនាងដែលល្បីខាងបញ្ចេញកេរភេទLiveលក់ផលិតតាមអនឡាញនោះបានចេញសារឌឺដងដាក់សម្តេចតេជោហ៊ុនសែនទៅវិញដែលធ្វើឲ្យមជ្ឈដ្ឋាននានាមានការខឹងសម្បារយ៉ាងខ្លាំងនិងទាមទារឲ្យសមត្ថកិច្ចចាត់វិធានការផងដែរ។
ភ្លាមៗក្រោយការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន , នាង ថៃ ស្រីនាង ដែលលក់រ៉ូបថតស្ទើរចេញកេរភេទ តាម Facebook ហើយកំពុងរងការរិះគន់យ៉ាងខ្លាំងក្លា នោះ បានបញ្ចេញមតិមួយចំនួន ដែលមជ្ឈដ្ឋានជាច្រើនមើលឃើញថា មានចេតនាឌឺដងដាក់សម្តេចតេជោ ហ៊ុន សែន ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និង លើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ “ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី”កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន បានបានព្រមានចាត់វិធានការអ្នកដែលផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញមួយចំនួន ដែលមានការស្លៀកពាក់ស៊ិចស៊ីជ្រុលនិយមហើយធ្វើការផ្សព្វផ្សាយ(Live)លក់ផលិតផលរបស់ខ្លួនលើបណ្តាញសង្គមផ្សេងៗ ដែលនេះក៏ជាការប៉ះពាល់ដល់តម្លៃ សីលធម៌ និងកិត្តិយសស្ត្រីខ្មែរយើងផងដែរ ៕







