ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១៨កុម្ភៈនេះបានលើកឡើងថាសម្ដេចចាស់ហើយតែកម្លាំងនៅដូចយុវជនអាយុ២៥ឆ្នាំ។
តាមររយៈគេហទំព័រហ្វេសប៊ុករបស់ខ្លួនសម្ដេចតេជោ សរសេរលក្ខណៈកំប្លែងថាព្រឹកមិញអ្នកថតរូបបានថតរូបខ្ញុំ
ដោយមិនដឹងខ្លួន។មើលឃើញរូបខ្លួនឯងដំបូងមិនស្គាល់ទេព្រោះរាងក្មេងបន្តិចតែ
មើលយូរទើបដឹងថាខ្លួនឯងចាស់ហើយតែកម្លាំងនៅដូចយុវជនអាយុ២៥ឆ្នាំ។បើចង់ថតរូបខ្ញុំបានល្អទាន់តែថតមិនឱ្យដឹងខ្លួន ប្រសិនដឹងខ្លួនច្បាស់ជាមុខមិនញញឹមទេព្រោះមិនចេះញញឹមដាក់កាមេរ៉ា៕
