Home សង្គម សម្ដេច ទៀ បាញ់ ទៅប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅវៀតណាម

សម្ដេច ទៀ បាញ់ ទៅប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅវៀតណាម

0

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក Ngo ​Xuan​ Lich​ រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃ​សាធារណរដ្ឋសង្គមនិយមវៀតណាម​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិអញ្ជើញចាកចេញពីរាជធានីភ្នំពេញតាមព្រលានអន្តរជាតិពោធិចិនតុង (ច្រកVIP) ឆ្ពោះទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន(ADMM ​Retrea​t) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨​-​២០ ​ខែកុម្ភៈ​ឆ្នាំ២០២០​ នៅទីក្រុងហាណូយ ៕

Previous articleព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងលោក គង់ សោភ័ណ្ឌជាអភិបាលខេត្តកណ្តាលជំនួសលោក ម៉ៅ ភិរុណ
Next articleកម្ពុជាបន្តចោទសួរម៉ាឡេស៊ីថាពិតឬអត់ចំពោះការប្រកាសរកឃើញអ្នកផ្ទុកវីរុសកូរ៉ូណាម្នាក់ក្រោយចេញពីខ្មែរ