សម្តេចតេជោ ហ៊ុន សែន៖ ប្រហែលដល់ថ្ងៃ៣១ កុម្ភៈ ទើបកម្ពុជាឆ្លងវីរុសកូរ៉ូណា

0

ភ្នំពេញ៖ ដោយមានប្រសាសន៍ ឌឺដងទៅមនុស្សមួយចំនួន និងក្នុងន័យលេងសើចផងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ប្រហែលដល់ថ្ងៃទី៣១ ខែកុម្ភៈ ឆ្នាំ២០២០ ទើបកម្ពុជាមានឆ្លងជំងឺកូរ៉ូណាប្រភេទថ្មីនេះ ព្រោះតាំងពីផ្ទុះជំងឺនេះឡើង មិនទាន់មានប្រជាពលរដ្ឋកម្ពុជា ណាម្នាក់ឆ្លងជំងឺនេះនៅឡើយទេ ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា វាមិនអាចកើតឡើងទៅរួចទេ ព្រោះគ្មានថ្ងៃទី៣១ កុម្ភៈនោះទេ ហើយអ្វីដែលសំខាន់ទៀតនោះ នៅកម្ពុជាគ្មានវីរុសកូរ៉ូណាឡើយ ៕